ទួគីព្រួយបារម្ភខ្លាចមានរដ្ឋប្រហារសាជាថ្មីម្តងទៀតក្រោយបាត់ឧទ្ធម្ភាគចក្រចម្បាំង ៤២គ្រឿង

ចែករំលែក៖

ភាពចលាចលនៅក្នុងប្រទេសទួគី ដោយសារតែការធ្វើរដ្ឋប្រហារយោធា បានធ្វើឲ្យសុវត្ថភាពរបស់ប្រទេសត្រូវបាត់បង់។ ទាំងនោះហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីអង្គការណាតូ ដែលមានផ្ទុះអាវុធបរមាណូជាច្រើននៅទីនោះ។

...

អាមេរិកបានរក្សាទុកគ្រាប់បែកបរម៉ាណូរហូតដល់ទៅ៥០គ្រាប់ប្រភេទ B61 នៅក្នុងឃ្លាំងស្ថិតក្នុងទីតាំងទ័ពអាកាសIncirlik ។ ការរក្សាគ្រាប់បែកនៅទីនោះរបស់អាមេរិកគឺដើម្បីទប់ទល់និងប្រទេសរុស្ស៊ី។

ហេតុការណ៍ខាងលើកើតឡើងបន្ទាប់ពីឧទ្ធម្ភាគចក្រចម្បាំងរហូតដល់ទៅ ៤២គ្រឿង បានបាត់ខ្លួនបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីការធ្វើរដ្ឋប្រហារសាជាថ្មីម្តងទៀតនៅក្នុងប្រទេសទួគី។ អ្នកនាំពាក្យរដ្ឋាភិបាលទួគីលោក SendarTuncer បានឲ្យដឹងថា នៅក្នុងឃ្លាំងអាវុធទាហ៊ានអាកាសរបស់ប្រទេសនេះមានឧទ្ធម្ភាគចក្រដល់ទៅ ៤២គ្រឿងបាត់ពីឃ្លាំងគឺជាក្តីបារម្ភយ៉ាងខ្លាំងដែលអាចមានរដ្ឋប្រហារសាជាថ្មី។

ហេតុការណ៍ទាំងនោះបានធ្វើឲ្យមនុស្សជាច្រើនសង្ស័យថានឹងមានការធ្វើរដ្ឋប្រហារក្នុងពេលដ៏ខ្លីខាងមុខ ។ អ្វីដែលគួរឲ្យបារម្ភនោះគឺទីតាំងយោធា Incirlik ក៏ជាកន្លែងផ្ទុកអាវុធបរមាណូរបស់អាមេរិកនិងណាតូផងដែរ ។

អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា «ក្រុមអ្នកធ្វើរដ្ឋប្រហារមានបំណងធ្វើអ្វីមួយនៅពេលខាងមុខ ក្រោយពួគគេធ្វើរដ្ឋប្រហារមិនបានសម្រេច ។ បច្ចុប្បន្នបើទោះបីរដ្ឋប្រហារដោយយោធាបរាជ័យតែស្ថានភាពនៅក្នុងប្រទេសស៊ីរី ស្ថិតនៅក្នុងសភាពចលាចលអសន្តិសុខ ក្រោយពេលមានអ្នកស្លាប់រហូតដល់ទៅ ២៦៥នាក់ និងជាង ២.០០០នាក់រងរបួស ភាគច្រើនជាពលរដ្ឋស្លូតត្រង់។ ពលរដ្ឋស្លាប់និងរងរបួសច្រើនដោយសារតែបានចុះទៅរារាំងការធ្វើរដ្ឋប្រហារតាមការអំពាវនាវរបស់ប្រធានាធិបតី អីដូហ្គាន ដើម្បីបំផ្លាញបំណងធ្វើរដ្ឋប្រហារ។

មកទល់ពេលនេះ រដ្ឋាភិបាលទីក្រុង អែនការ៉ា បានចាប់ខ្លួនទាហ៊ានជាង ៦ពាន់នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាច្រើន មានទាំងមន្ត្រីតុលាការទៀតផង សូម្បីតែទីព្រឹក្សាយោធាជាន់ខ្ពស់របស់លោក អីដូហ្គាន ក៏នៅក្នុងក្រុមធ្វើរដ្ឋប្រហារនោះដែរ ។

ស្ថានភាពនៅក្នុងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នដដែលក្រោយពេលប្រធានាធិបតី អីដូហ្គាន បានអំពាវនាវដល់ពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងសភាពការណ៍អាក្រក់បើមានរដ្ឋប្រហារជាថ្មីនោះ ។

ក្នុងពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសថា ទួគីស្ថិតនៅក្នុងភាពអសន្តិសុខ ហើយស្នើដល់អ្នកទេសចរណ៍កំទៅកាន់ទីនោះ ខ្លាចក្រុមភេរវករឆ្លៀតឱកាសវាយប្រហារចំពេលមានចលាចល។ ការបាត់បង់ឧទ្ធម្ភាគច័ក្រនៅក្នុងឃ្លាំងផ្ទុកគ្រាប់បែកបរម៉ាណូគឺក្តីបារម្ភបំផុតដោយខ្លាចអាវុធទាំងនោះធ្លាក់ចូលក្នុងដៃក្រុមអ៊ិស្លាម IS នឹងធ្វើឲ្យពិភពលោកមានវិនាសកម្មកើតឡើង៕

1 (1)

1 (2)

ប្រែសម្រួល៖ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print