កម្ពុជា! មានសហគ្រាសគ្រឹះស្ថានជាង ៤ម៉ឺន ៣ពាន់រោងចក្រ កម្មករជិត ២លាននាក់ នៅទូទាំងប្រទេសគិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២៤នេះ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រទេស​កម្ពុជា មាន​សហគ្រាស​គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស​ជាង ៤ ម៉ឺន ៣ពាន់ រោងចក្រ ដោយ​មាន​កម្មករ-និយោជិត​ប្រមាណ​ជិត ២ លាន​នាក់ ក្នុង​នោះ ស្រី​ជាង ១ លាន​នាក់។គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២៤នេះ។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​ទី១០ ខែមេសា ឆ្នាំ​២០២៤។

អ្នកនាំពាក្យ​ក្រសួង​ការងាររូប​នេះ​ បានគូសបញ្ជាក់​ថា នៅ​ទូទាំង​ប្រទេស​មាន​សហគ្រាស​គ្រឹះស្ថាន​កាត់ដេរ និង​មិនមែន​កាត់ដេរ​សរុប​ចំនួន ៤៣ ៤៦១ រោងចក្រ មាន​កម្មករ​-និយោជិត ១ ៧៧៣ ១២១ នាក់ ស្រី ១ ០៧០ ៥៤៣ នាក់​។ ក្នុង​នោះ សហគ្រាស​គ្រឹះស្ថាន​កាត់ដេរ​មាន​ចំនួន ១ ៥៧៩ រោងចក្រ មាន​កម្មករ-និយោជិត ៩២៥ ៤៦៥ នាក់ ស្រី ៦៩៨ ៧២៦ នាក់ និង​សហគ្រាស​គ្រឹះស្ថាន​មិនមែន​កាត់ដេរ​ចំនួន ៤១ ៨៨២ រោងចក្រ មាន​កម្មករ-និយោជិត​ចំនួន ៨៤៧ ៦៥៦ នាក់ ស្រី ៣៧១ ៨១៧ នាក់។

រដ្ឋលេខាធិការរូបនេះ​ ថ្លែង​បន្ត​ថា តួលេខ​នេះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២៣ កន្លងទៅ ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំមុន មាន​សហគ្រាស​គ្រឹះស្ថាន​កាត់ដេរ និង​មិនមែន​កាត់ដេរ​សរុប​ចំនួន ១៧ ១០២ រោងចក្រ មាន​កម្មករ ១ ៥០១ ៩៤៩ នាក់ ស្រី ៩៤៨ ៣៣៨ នាក់ ក្នុង​នោះ សហគ្រាស​គ្រឹះស្ថាន​កាត់ដេរ​ចំនួន ១ ៣២៥ នាក់ មាន​កម្មករ ៨៥៥ ០២១ នាក់ ស្រី ៦៧០ ៩២៣ នាក់ និង​សហគ្រាស​គ្រឹះស្ថាន​មិនមែន​កាត់ដេរ​ចំនួន ១៥ ៧៧៧ មាន​កម្មករ ៦៤៦ ៩២៨ នាក់ ស្រី ២៧៧ ៤១៥ នាក់។

...

លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា​ គ្រាន់តែ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៤ នេះ មាន​សហគ្រាស​គ្រឹះស្ថាន​កាត់ដេរ និង​ក្រៅ​កាត់ដេរ​បើក​ថ្មី សរុប​ចំនួន ៣ ០៤៨ រោងចក្រ មាន​កម្មករ-និយោជិត ចំនួន ១៤០ ៥២៤ នាក់ ស្រី ៨៣ ១០៧ នាក់ ក្នុង​នោះ សហគ្រាស​គ្រឹះស្ថាន​កាត់ដេរ​មាន​ចំនួន ១៦៣ រោងចក្រ មាន​កម្មករ-និយោជិត​ចំនួន ៧៩ ៧២១ នាក់ ស្រី ៥៥ ៤១៤ នាក់ និង​សហគ្រាស​គ្រឹះស្ថាន​មិនមែន​កាត់ដេរ​ចំនួន ២ ២៨៥ រោងចក្រ មាន​កម្មករ-និយោជិត​ចំនួន ៦០ ៨០៣ នាក់ ស្រី ២៧ ៦៩៣ នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print