ខេត្តស្វាយរៀង: ស្ត្រីជាមន្ត្រីនគរបាលម្នាក់ និងមនុស្ស៣នាក់ទៀត របួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នាផ្អើលដល់អ្នកធ្វើដំណើរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិ ០១ គីឡូម៉ែត្រ ១២៩និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ដូង រតនា ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង បើកម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ ផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង ១H ១៦៦០ខូចខាតយ៉ាងដំណំ។
ចំណែក ភាគីម្ខាងទៀតមានឈ្មោះ
ចែ សុភត្រ្តា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ អ្នករួមដំណើរឈ្មោះស៊ុន ពិសិដ្ឋ ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ កម្មកររោងចក្រ
និង ឡឹក សំអន ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរ កម្មកររោងចក្រ ដោយអ្នកទាំង៣ រស់នៅភូមិ ឫស្សីជួរ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JV ៩០៩៨។
តាមសាក្សីបានអោយដឹងថាមិនកើតហេតុមានស្ត្រីម្នាក់ជាមន្ត្រីនគរបាលបានជិះម៉ូតូមួយគ្រឿងម៉ាក
ហុងដា ស្កូបពី ពណ៌ ផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង ១H ១៦៦០ លើផ្លូវជាតិ ០១ ក្នុងទិសដៅពីកើតទៅលិច ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ស្រាប់តែមាន ម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JV ៩០៩៨ជិះគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើតក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។
អ្នករបួសធ្ងន់ស្រាល ត្រូវបានដឹកមក ម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀរីឯ មធ្យោបាយ ធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមក រក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕