អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ១៤២គ្រួសារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តចូលរួម អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ១៤២គ្រួសារ ស្ថិតនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ។

សូមរម្លឹកថា ៖ កាលពីកំឡុងខែមីនា ឆ្នាំ២០២៤ មានឈ្មោះ កើត សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ និង គូកន បានរៀបចំផែនការ អូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំង ប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយបំផុសឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរត់ភៀសខ្លួន ចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា បើទោះបីជា អាជ្ញាធរខេត្តព្រះវិហារសុំឱ្យមកសហការដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យបដិសេធមិនព្រមទទួលយក ជំនួយពីអាជ្ញាធរខេត្តដែរ។ មិនតែប៉ុណ្ណោះក្រុមជននេះបានបញ្ជូនរូបភាពទាំងនេះឱ្យបណ្តាញផ្សព្វផ្សាយក្រៅ ប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និង ចូលរួមប្រឆាំងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឈ្មោះ កើត សារ៉ាយ បានធ្វើការ ផ្សាព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ជនសង្ស័យ ដោយបញ្ជាក់ថា ជនសង្ស័យបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន០៤រូប ចូលទៅជួបប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ថែម ទាំងថតពីសកម្មភាពការរស់នៅ ហើយបានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

ទីបំផុត ! ឈ្មោះ កើត សារ៉ាយ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចំណាត់ការតាមនីតិវិធីហើយ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print