ខេត្តបាត់ដំបង៖ មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើសកម្មភាពឡើងកាច់កម៉ូតូនៅចំណុចហាងបញ្ចាំវិសាល 168 នៅវេលាម៉ោង ៩និង៣០ នាទីព្រឹកត្រូវនឹងថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤ ។ ហេតុការណ៍នេះ បានកើតហេតុនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យដែលធ្វើសកម្មភាពកាច់កម៉ូតូយកដោយសុវត្ថិភាព ភេទប្រុសមិនស្គាល់អត្តសញ្ញាណ មានភិនភាគពាក់មួកខ្មៅ-អាវខ្មៅដៃវែង ស្លៀកខោ កាប៊យពណ៌ ខ្មៅជើងវែង- ស្បែកជើងសូកពណ៌ស បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿងម៉ាក់ហុងដាឃ្លីក (click)ពណ៌(ស ) ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង៖1AQ-6830 ដោយបានធ្វើសកម្មភាពកាច់កយក ជិះចេញដោយសុវត្ថិភាពនៅចំណុចទីតាំងកើតហេតុខាងលើ។
ករណីនេះបង្កឲ្យអសន្តិសុខនៅក្នុងមូលដ្ឋានជាខ្លាំង។ ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្រុងបាត់ដំបងក្រោមការដឹកនាំលោកពេជ្រ សារ៉ែន អធិការក្រុងនិងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើដែលបានធ្វើសកម្មភាពកាច់កម៉ូតូនៅចំណុចទីតាំងកើតហេតុខាងលើយកមកអនុវត្តតាមនីតិវិធី។
ជនរងគ្រោះទទួចស្នើសុំ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការខេត្តបាត់ដំបង មេត្តាជួយចាត់មន្ត្រីជំនាញនៃការិយាល័យចុះស្រាវជ្រាវជុំវិញករណីកាច់កម៉ូតូនៅចំណុចកើតខាងលើដើម្បី យកជនដែលធ្វើសកម្មភាពមកអនុវត្តច្បាប់និងចូលរួមចំណែករក្សា សុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសចូលថ្នាំប្រពៃណីជាតិខ្មែរយើងនិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាចោរលួច-ចោរឆក់- ចោរប្លន់-គាស់ផ្ទះជាដើម ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕