ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មានករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅ ឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំពោះករណីខាងលើនេះ រដ្ឋបាលខេត្ត បានចាត់មន្ត្រីជំនាញ ចុះស្រាវជ្រាវរកមូលហេតុឱ្យបានជាក់លាក់ ដើម្បីរកវិធីដោះស្រាយឱ្យមានប្រសិទ្ធភាព។
បច្ចុប្បន្ន ស្ថានភាពទឹកសមុទ្រនៅខេត្តព្រះសីហនុ បានវិលមកសភាពធម្មតាវិញហើយ។
ខ្លឹមសារបន្ថែមសូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ…! ដូចខាងក្រោម ៕
...