ខេត្តព្រៃវែង៖ នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ ជាថ្ងៃទី ២ នៃការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤» ហើយក៏ជាថ្ងៃទី ១ នៃពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈប្រជាពលរដ្ឋគ្រប់វ័យ បានអញ្ជើញមកចូលរួមលេងកម្សាន្ត និងទស្សនាព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤» យ៉ាងច្រើនកុះករ ។
សូមទស្សនាកម្រងរូបភាពប្រជាពលរដ្ឋមករាំលេងកម្សាន្តក្នុងតំបន់ត្រជាក់ចិត្ត ប្រកបដោយភាពសប្បាយរីករាយ ពោពេញដោយស្នាមញញឹម និងសំឡេងហ៊ោកញ្ជៀវផងដែរ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកចូលរួមលេងកម្សាន្ត ក៏ដូចជាទស្សនាព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤» ឱ្យបានច្រើនកុះករ និងអធិកអធមបន្តទៀត។
សូមបញ្ជាក់ថា ៖ ល្បែងប្រជាប្រិយ គឺជាសិល្ប:វប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ បាន រីក ត្រចះត្រចង់ និង ជា សក្ខីភាព ដ៏ អស្ចារ្យ ដើម្បី បង្ហាញ ពិភព លោក ឱ្យ ដឹង ឮ និង ស្ញប់ ស្ញែង ពី អារិយធម៌ ខ្មែរ។ ល្បែង ប្រជាប្រិយ បាន កកើត ឡើង ពី ជីវិត ប្រចាំ ថ្ងៃ នៃ ប្រជាកសិករ តាម សម័យ កាល នីមួយៗ ដោយ គ្មាន កាល បរិច្ឆេទ ឬឈ្មោះ អ្នក បង្កើត អ្នក ផ្ដួច ផ្ដើម និង ពី ប្រវត្តិ ច្បាស់ លាស់ នោះទេ គឺមាន ប្រភព ចេញ ពី កម្លាំង ពល កម្ម ការ រស់ នៅ ប្រចាំ ថ្ងៃ របស់ ប្រជាពលរដ្ឋ ប្រជាកសិករ និង ជា ការ ចេះ តៗ គ្នា តែប៉ុ ណ្ណោះ។
ប្រជាជន កម្ពុជា និយម លេង ល្បែង ប្រជាប្រិយ ខ្មែរ នៅពេល មាន ពិធី បុណ្យទាន ម្តងៗ ជាពិសេស នៅក្នុង ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ ៕