មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អនុវត្តតាមបទបញ្ជារបស់ លោក មេបញ្ជាការ យោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករង បាត់ដំបង បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ការពារសន្តិសុខ សុវត្ថិភាព និងត្រៀមចុះជួយប្រជាពលរដ្ឋនៅពេលមានយថាហេតុណាមួយកើតឡើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ការពារសន្តិសុខ សុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋយជួបយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

ក្នុងឱកាសនោះដែរលោកមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print