ភ្នំពេញ ៖ លោក គង់ សភា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ ដែលរាល់ទង្វើ និង សកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានសំណេរថា ៖ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
លោកបានបន្តថា «អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំ សម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ថ្វាយអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសឲ្យរូបខ្ញុំបាទ បានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមាន ចំពោះរូបខ្ញុំ។ ខ្ញុំបាទមានសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍អោយខ្ញុំបានរួចផុតពី ទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត»៕