ខេត្តស្វាយរៀង: លោក ហុង វិណុល សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារថ្នាក់ពង្រឹងមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារថ្នាក់ពង្រឹងមូលដ្ឋានឃុំដូង បានថ្លែងថា សូមអោយ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ថែរក្សាសុខភាព ជាចម្បង ព្រោះសព្វថ្ងៃនេះ អាកាសធាតុក្តៅខ្លាំងងាយនិងមានជំងឺ បើមានអារមិនស្រួល ខ្លួន ត្រូវប្រញ៉ាប់ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិត ។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងនាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៧៤៤គ្រួសារ ស្ថិតនៅក្នុងវត្តដូង ឃុំដូង ស្រុករមាសហែក។
ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់ ក្រុមគ្រួសាររបស់ លោក ហុងវិណុល ប្រធានក្រុមការងារថ្នាក់ពង្រឹងមូលដ្ឋានឃុំដូង លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកអ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ ព្រមទាំងក្រុមការងារថ្នាក់ពង្រឹងឃុំដូង ជាច្រើននាក់ផងដែរ។
លោក ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ នឹងនឹករលឹកពីសំណាក់ លោកសៅ សុខា សមាជិកគណៈអចិន្រ្តៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក ដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះផងដែរ។
លោក បានបន្តថា ការជួបសំណេះសំណាលនិងសួរសុខទុក្ខនិងផ្ដល់អំណោយនាពេលនេះ គឺមិនប្រកាន់និន្នាការនយោបាយពូជសាសន៏ ពណ៌សប្បុរ ពោលគឺទីណាមានការលំបាកទីនោះមានវត្តមាន ក្រុមការងារថ្នាក់ពង្រឹងឃុំ ចុះជួយជានិច្ច ទោះបីជា អំណោយ មិនច្រើន ក្ដី ក៏អាចជួយរំលែក ជីវភាព របស់បងប្អូនបានមួយរយះពេល ផងដែរ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៧៤៤គ្រួសារ សម្រាប់ក្នុងមួយគ្រួសារ គឺទទួល អំណោយរួមមាន អង្ករ២០គីឡូក្រាម មុង១ ក្រម៉ា១ ភួយ១ និងថវិកាចំនួន ៣ម៉ឺនរៀលផងដែរ៕