រដ្ឋបាលស្រុកឱរ៉ាល សូមធ្វើការបដិសេធទាំងស្រុងតាមការ Live វីដេអូរបស់ Page KH PLUS NEWS ពាក់ព័ន្ធជាមួយនឹងការចែកដី នៅក្នុងស្រុកឱរ៉ាលជូនប្រជាពលរដ្ឋក្រីក្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលស្រុកឱរ៉ាល ចេញ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកឱរ៉ាល សូមធ្វើការបដិសេធទាំងស្រុងតាមការ Live វីដេអូរបស់ Page KH PLUS NEWS ពាក់ព័ន្ធជាមួយនឹងការចែកដី នៅក្នុងស្រុកឱរ៉ាលជូនប្រជាពលរដ្ឋក្រីក្រ។

រដ្ឋបាលស្រុកឱរ៉ាល់ បានលើកឡើងថា ៖ យោងតាមការ Live វីឌីអូរបស់ផេក KH PLUS NEWS ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បាន ធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិនទទួលស្គាល់ដឹងឮ លើករណីខាងលើ ព្រោះការអះអាងរបស់បុគ្គល ខាងលើ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាច កាប់ឆ្ការ ទន្ទ្រាន រីឈូសឆាយលើដីនោះបានឡើយ។

ក្នុងករណីបើរដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រគឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ចដែល មិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់ទេ។

រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ បើមានចម្ងល់សូមទំនាក់ទំនងមកលេខទូរស័ព្ទ លេខ ០៩៧៧៥៥០៤៧៧ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ មេត្តា ជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print