ប្រទេសស្វីស ៖ បើយោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអោយដឹងថា ៖ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ប្រធានគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ អញ្ជើញដល់សណ្ឋាគារ Swissotel Kursaal Bern ក្នុងទីក្រុង Bern នៃប្រទេសស្វីស និងដោយមានការទទួលស្វាគមន៍ពីលោក Markus Burli, SDC ដើម្បីត្រៀមទស្សនកិច្ចសិក្សា ស្វែងយល់អំពីការរៀបចំទីក្រុង និងបញ្ហាប្រឈមនានា នៃទីក្រុង Bern នាថ្ងៃស្អែក៕