ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារបានចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ៖ ព្រឹកថ្ងៃ ២២ ខែមេសា ឆ្នាំ ២០២៤ ខ្ញុំ និងក្រុមការងារបានចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាសាស្រ្តាចារ្យខេមរវិទ្យា និងប្រវត្តិសាស្រ្ត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៥:៤០ នាទី ព្រឹក នៅគេហដ្ឋាននៃសព។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ៖ នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមសហការី និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខ ជាមួយ លោកជំទាវ បុត្រា បុត្រី និងចៅៗ ព្រមទាំងបងប្អូន កូនក្មួយ និងក្រុមគ្រួសារទាំងអស់នៃសព ប្រកបដោយក្តីក្ដុកក្ដួលជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ គឺជាការបាត់បង់នូវ ស្វាមី បិតា ដែលប្រកប ដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ ក៏ជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។ បើទោះបីជាឯកឧត្តមសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print