ក្រុមឧទ្ទាម Houthi វាយប្រហារចំនួន ៣លើក សំដៅលើនាវាអាមេរិក និងអុីស្រាអែល

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែមេសា កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែនបានសារភាពថាបានធ្វើការវាយប្រហារចំនួនបីលើកប្រឆាំងនឹងនាវាអាមេរិកពីរនៅឈូងសមុទ្រ Aden និងកប៉ាល់អុីស្រាអែលនៅមហាសមុទ្រឥណ្ឌា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ al-Masirah អ្នកនាំពាក្យក្រុម Houthi លោក Yahya Sarea បានបញ្ជាក់ថា កងទ័ពជើងទឹករបស់ក្រុមនេះបានបាញ់មីស៊ីលប្រឆាំងនឹងនាវាអាមេរិក Maersk Yorktown នៅឈូងសមុទ្រ Aden ហើយការវាយប្រហារនេះបានវាយប្រហារចំគោលដៅរបស់ខ្លួន។
លើសពីនេះ ក្រុម Houthiក៏បានធ្វើប្រតិបត្តិការយោធាពីរផ្សេងទៀតក្នុងពេលដំណាលគ្នា ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដឹកគ្រាប់បែក ដើម្បីវាយប្រហារនាវាចម្បាំងអាមេរិកនៅឈូងសមុទ្រ Aden និងនាវាអុីស្រាអែល MSC Veracruz ក្នុងមហាសមុទ្រឥណ្ឌា។ ប្រតិបត្តិការទាំងពីរនេះបានសម្រេចគោលដៅដោយជោគជ័យ ប៉ុន្តែលោក សារ៉ា មិនបានបញ្ជាក់ពីពេលវេលានៃការវាយប្រហារខាងលើឡើយ។ បន្ថែមពីលើនេះ លោក សារា៉ បានបន្ថែមថា ក្រុមហ៊ូធីនឹងធ្វើការវាយប្រហារបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ។
នៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែមេសា អាជ្ញាធរពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍ពីការផ្ទុះនៅជិតកប៉ាល់មួយនៅឈូងសមុទ្រ Aden ប៉ុន្តែឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានការខូចខាតឬបាត់បង់ជីវិតនោះទេ។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ Hamas – អុីស្រាអែល ក្រុម Houthi បានវាយប្រហារម្តងហើយម្តងទៀតលើនាវានៅក្នុងសមុទ្រក្រហម ដែលបណ្តាលឱ្យមានការព្រួយបារម្ភអំពីសកម្មភាពដឹកជញ្ជូននៅលើផ្លូវសមុទ្រដ៏សំខាន់នេះ។ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ Houthi សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បន្ទាប់មកបានចាប់ផ្តើមប្រតិបត្តិការយោធារួមគ្នាប្រឆាំងនឹងគោលដៅ Houthi ក្នុងប្រទេសយេម៉ែន៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print