អភិបាលរងខេត្តស្វាយរៀងណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ រួមមានកងកម្លាំងទាំង៣និងមន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ទើបការងាររលូនទៅមុខ

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ហែមពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាងលោក អភិបាលខេត្តស្វាយរៀងបានធ្វើការណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ រួមមានកងកម្លាំងទាំង៣និងមន្រ្ដីរាជកាក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ជាពិសេស រដ្ឋបាលក្រុង ត្រូវមានសកម្មភាពក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ការណែនាំបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក រស់ វាសនា ជាអភិបាលរងក្រុងស្វាយរៀង និងលោក សាំងឡៃ ជានាយករដ្ឋបាលក្រុងស្វាយរៀង នៅសាលប្រជុំសាលាក្រុងស្វាយរៀង។

ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង លោកស្នងការរងនគរបាលខេត្តលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការរងខេត្ត លោកអនុប្រធានមន្ទីរ លោកលោកស្រីអភិបាលរងក្រុង និងមន្ត្រីរាជការដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

បន្ទាប់ មកលោក រស់វាសនា  ដែលទើបប្រកាសតែងតាំងមុខតំណែងជាអភិបាលរងក្រុងស្វាយរៀង បានឡើងបេ្ដជ្ញាចិត្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល រួចមក។

លោក ហែមពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង
ក៏បានណែនាំដល់អភិបាលក្រុងក៏ដូចជា លោកអភិបាលរងក្រុងនិងលោកនាយករដ្ឋបាលក្រុងដែលទើបទទួលតំណែងថ្មីនិង មន្រ្ដីរាជការ ចៅសង្កាត់ទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗ ដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់ ដោយមិនត្រូវធ្វើការអនុវត្តរឿងដែល គ្មានការរីកចម្រើនទៅមុខ និងមិនសមស្របទៅតាមបរិបទថ្មីឡើយ។

...

លោក ក៏បានបន្តណែនាំដល់រដ្ឋបាលក្រុង ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច បញ្ហាករណីគ្រោះថ្នាក់ចរាចរណ៏ ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា បញ្ហាគ្រឿងញៀនបានបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋ ធ្វើឲ្យមានអំពើចោរកម្មនានាបង្កឱ្យមានជម្លោះក្នុងគ្រួសារ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print