នាយកប្រតិបត្តិរបស់ TikTok បានប្តេជ្ញាកាលពីថ្ងៃពុធ ទី២៤ ខែមេសាថា នឹងប្រយុទ្ធនៅក្នុងតុលាការដើម្បីលុបចោលច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាដែលអាចឃើញកម្មវិធីពេញនិយមមួយនេះត្រូវបានហាមឃាត់មិនឲ្យប្រើដោយសារតែការចោទប្រកាន់ថា វាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។
ច្បាប់នេះទុកពេលឱ្យ TikTok ចំនួន៩ខែដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ឬត្រូវបិទទីផ្សារអាមេរិក។
មន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀតបានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលទិន្នន័យ និងចារកម្មលើអ្នកប្រើប្រាស់។ វាមានអ្នកប្រើប្រាស់១៧០លាននាក់នៅក្នុងសហរដ្ឋអាមេរិកតែម្នាក់ឯង ដែលភាគច្រើនពួកគេនៅក្មេង។
អ្នក រិះគន់ និយាយ ថា TikTok ក៏ ជា ផ្លូវ សម្រាប់ ផ្សព្វផ្សាយ ការ ឃោសនា ដែរ ប៉ុន្តែប្រទេសចិន និងក្រុមហ៊ុនបានបដិសេធយ៉ាងខ្លាំងចំពោះការអះអាងនេះ។
លោក Shou Zi Chew ថៅកែក្រុមហ៊ុន TikTok បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ TikTok មួយរំពេចបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់នេះថា ” នេះគឺជាការហាមឃាត់ អ្នកនយោបាយអាចនិយាយផ្សេង ប៉ុន្តែកុំយល់ច្រលំ។ មនុស្សជាច្រើនដែលបានឧបត្ថម្ភទទួលស្គាល់ការហាមឃាត់ TikTok គឺជាគោលដៅចុងក្រោយ” ៕(ប្រភព ៖ AFP)