ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ម្លប់នៃសុខសន្តិភាពគឺបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយគុណធម៌ ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ និងជាធ្លុងមួយ ជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីដ៏ផូរផង់របស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេច និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធី «ពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី» នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមរក្សាថែ មរតកវប្បធម៌ខ្មែរ ដោយត្រូវចាត់ទុកថា វប្បធម៌សម្រាប់យើងទាំងអស់គ្នា យើងទាំងអស់គ្នាសម្រាប់វប្បធម៌។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ៖ សិល្បករកម្ពុជាមួយរូបៗ សុទ្ធតែជាឯកអគ្គរាជទូតតំណាងឱ្យវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ ៕
ដោយ ៖ សិលា