ឆ្លងចរន្តអគ្គិសនីឆេះផ្ទះថ្មឈើលើប្រក់ក្បឿងមួយខ្នងអស់ទាំងស្រុងនៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះថ្មឈើខាងលើប្រក់ក្បឿងមួយខ្នង មួយពព្រិចភ្នែកអស់ទាំងស្រុង ទោះបីជាសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើងដែរ តែភ្លើងឆេះលឿនពេក។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរងគ្រោះសាងសង់អំពីឈើប្រក់ក្បឿង ថ្មក្រោម មានទំហំ៥ម៉ែត្រx៦ម៉ែត្រ ដោយសារតែឆ្លងចរន្តអគ្គិសនី ទើបបង្កជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុង ។

...

ក្នុងប្រតិបត្តិការណ៍នេះដែសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិ័យ ចំនួន៥គ្រឿង ទៅអន្តរាគមន៍ ពន្លត់ភ្លើង ការពារឆេះរាលទៅផ្ទះផ្សេងៗទៀត ហើយភ្លើងរលត់ទៅវិញ នៅវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃដដែល ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print