ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះមន្ត្រីនគរបាលមួយរូប បង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង ០៨:៣៥ នាទីព្រឹក ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ ២៧១ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ទីតាំង ពៅ រដ្ឋ ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នរគរបាល
មន្ត្រីជំនាញបានឲ្យដឹងថា ទីតាំងខាងលេីជាប្រភេទសំណង់ថ្មប្រក់ស័ង្កសីទំហំ ០៥x១០ម៉ែត្រ ត្រូវបានភ្លេីងឆេះឲ្យខូចខាតសម្ភារៈអស់ ៨០% តែពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ដោយមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ក្នុងករណីនេះ បានធ្វេីឲ្យមន្ត្រីជាប់កិច្ចសន្យាម្នាក់ឈ្មោះ ឌួង ចិត្តភក្តី ភេទ ប្រុស រងរបួសស្រាល និងមិនធ្វេីឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។
ប្រតិបត្តិការខាងលេី កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គីភ័យរាជធានីភ្នំពេញចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប ។ ក្នុងនោះក៏មានរថយន្តជំនួយអន្តរាគមន៍:រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ដោយពន្លត់ចប់នៅវេលាម៉ោង ០៩នឹង០០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែល ៕ដោយ ៖ ភារ៉ា ដង្កោ