សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការថែរក្សាវប្បធម៌ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេច និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «ពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី» នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ល្ងាចម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការថែរក្សាវប្បធម៌មិនមែនជាកាតព្វកិច្ចរបស់អ្នកណាម្នាក់នោះទេ ប៉ុន្តែវាគឺជាវប្បធម៌សម្រាប់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាសម្រាប់វប្បធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការស្រាវជ្រាវ ការចងក្រងឱ្យបានច្បាស់ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការជួយតម្រង់ទិសអ្នកប្រើប្រាស់ឱ្យបានដឹង គឺជារឿងចំាបាច់ក្នុងការថែរក្សាវប្បធម៌ប្រពៃណីរបស់យើង។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា បានថ្លែងថា ការរីកសាយភាពវប្បធម៌សិល្បៈបរទេស នឹងធ្វើឱ្យយុវជនពីមួយជំនាន់ទៅមួយជំនាន់យល់ច្រឡំ បើខ្វះការយល់ដឹង។ សម្តេចធិបតីបានលើកជាឧទាហរណ៍នៃថ្ងៃក្តីស្រឡាញ់១៤កុម្ភៈ មានយុវជនខ្មែរមួយចំនួនមិនទាន់យល់ ច្បាស់នៅឡើយ។ សម្តេចធិបតី ថ្លែងថា សាកលភាវូបនីយកម្មផ្នែកសិល្បៈអាចនឹងធ្វើឱ្យយុវជនខ្មែរមានភាពស្រពិចស្រពិលចំពោះវប្បធម៌បរទេស និងវប្បធម៌របស់ខ្លួន ដូច្នេះការអភិរក្ស និងអភិវឌ្ឍន៍ត្រូវដើរជាមួយគ្នា ហើយការអភិវឌ្ឍផ្នែកសិល្បៈ ត្រូវផ្សារភ្ជាប់នូវទម្រង់ដែលជាអត្តសញ្ញាណរបស់ខ្មែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print