សេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ពាក់ព័ន្ធ នឹងសីតុណ្ហភាពអតិបរិមានៅខេត្តក្រចេះ ដែលកើនឡើងដល់៤១,៥អង្សាសេ

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ យោងតាម​សេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ​ នៅថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ពាក់ព័ន្ធ នឹងសីតុណ្ហភាពអតិបរិមានៅខេត្តក្រចេះ ដែលកើនឡើងដល់៤១,៥អង្សាសេ។

ជាក់ស្ដែង​យោងសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមកាលពី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងព្រឹត្តិបត្រព័ត៌មានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សីតុណ្ហភាពអតិបរិមានៅខេត្តក្រចេះកើនឡើងដល់៤១,៥អង្សាសេ។

រដ្ឋបាលខេត្តក្រចេះសូម ជម្រាបជូនដំណឹងដល់មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តក្រចេះ ស្ថានភាពអាកាសធាតុនៅក្នុងដើមរដូវវស្សាចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងយោងលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វឹក ខាងកើត និងតំបន់អេក្វាទ័រ បង្ហាញឲ្យឃើញថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីញ៉ូ (El Nino) នឹងស្ថិតនៅកម្រិត ១០%។

រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral)នឹងកើនឡើងដល់៨៣% នៅក្នុង ខែឧសភា។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់សមុទ្រនៃព្រះរាជាណា ចក្រកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្រប់ដណ្តប់លើផ្ទៃដី៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។ ដូចនេះ រដ្ឋបាលខេត្ត សូមធ្វើ ការណែនាំដូចខាងក្រោម៖

• រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយដល់សាធារណៈជន និងប្រជាពលរដ្ឋឲ្យចូលរួមសហការ ថែរក្សាប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។

• សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើន ហើយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតប នឹងមុខសញ្ញាគ្រោះថ្នាក់ទាំងនោះ ។

• មន្ទីរធនធានទឹក និងឧតុនិយខេត្ត និងមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បន្តតាមដានកត់ត្រា និងផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្ថានភាពអាកាសធាតុរៀលរាល់ថ្ងៃ និងស្ថានភាព ទឹក សម្រាប់ប្រើប្រាស់ មកលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ។

• មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀន ត្រូវយកចិត្តទុកដាក់ស្តីពីសុខភាពអនាម័យ សិស្ស និងខ្យល់អាកាសចេញចូលក្នុងបន្ទប់រៀន ដើម្បីបន្សំការកើនកំដៅនាពេលបច្ចុប្បន្ន។

...

អាស្រ័យហេតុនេះ សូម មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ រៀបចំចាត់ចែង និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print