អ្នកបោះឆ្នោតឥណ្ឌាជិត 160 លាននាក់បានចូលដំណាក់កាលទី 2 នៃការបោះឆ្នោតសកល

ចែករំលែក៖

ថ្ងៃទី 26 ខែមេសា អ្នកបោះឆ្នោតឥណ្ឌាក្នុងរដ្ឋចំនួន12 និងដែនដីសហព័ន្ធមួយបានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ចំនួន 88 រូបក្នុងចំណោមសមាជិកសរុបចំនួន 543 នៃសភាតំណាងរាស្រ្តទី 18 ។

ការិយាល័យបោះឆ្នោតបានបើកនៅម៉ោង ៧:០០ ព្រឹក ហើយនឹងបិទនៅម៉ោង ៥:០០ ល្ងាចថ្ងៃដដែល។ ក្នុងអំឡុងពេលនេះ អ្នកមានសិទ្ធិបោះឆ្នោតមានចំនួន 158.8 លាននាក់ ក្នុងនោះមានបុរស 80.8 លាននាក់ និងស្ត្រី 78 លាននាក់។ មានយុវជនចំនួន៣,៤៨លាននាក់បានចូលរួមបោះឆ្នោតជាលើកដំបូង។
មេដឹកនាំគណបក្សសមាជដូចជាលោក Rahul Gandhi និងលោក Shashi Tharoor តំណាងយុវជនរបស់គណបក្សប្រជាជនឥណ្ឌា (BJP) លោក Tejasvi Surya រដ្ឋមន្ត្រីសហភាព Rajeev Chandrasekhar ប្រធានសភា Lok Sabha លោក Om Birla… ស្ថិតក្នុងចំណោមបេក្ខជនចំនួន 1,210 នាក់នៅក្នុងការបោះឆ្នោតដំណាក់កាលទី 2 នេះ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌាបានដាក់ពង្រាយបុគ្គលិកជាង 1.6 លាននាក់នៅទូទាំង 167,000 ការិយាល័យបោះឆ្នោតនៅក្នុងរដ្ឋទាំង 13 និងតំបន់សហភាព។ ការផ្សាយតាមបណ្តាញនឹងត្រូវបានអនុវត្តនៅក្នុងការិយាល័យបោះឆ្នោតជាង 50% រួមជាមួយនឹងការដាក់ពង្រាយអ្នកសង្កេតការណ៍ខ្នាតតូចនៅក្នុងការិយាល័យបោះឆ្នោតទាំងអស់។
នៅក្នុងឆ្នាំ 2019 ផងដែរនៅក្នុងមណ្ឌលទាំង 88 នេះ BJP ទទួលបាន 55 អាសនៈ ហើយគណបក្ស Congress ទទួលបាន 18 អាសនៈ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print