លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប្រតិកម្មទៅ ក្រុមឧទ្ទាមក្រៅដែលច្បាប់ជេរគេនិងលាបពណ៌គេរហូត តែបែរជាទទូចរកការចរចាបង្រួបបង្រួមជាតិ។ ជនណាបង្កើតខ្យល់នឹងទទួលបានព្យុះសង្ឃរា អត់មានការចរចាដោយសារមានស៊ីអត់សែន មានសែនអត់ស៊ី។

មួយវិញទៀត មូលហេតុអីបានជាបក្សកម្លាំងជាតិជួបជុំគ្នាធ្វើបាតុកម្មឲ្យដោះលែងទណ្ឌិត និងជនជាប់ចោទ ដោយសារជនជាប់ចោទនិងទណ្ឌិតសុទ្ធតែជាជនល្មើសច្បាប់។ ឯកឧត្តមបានបន្ថែមថា ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងកញ្ជ្រោកសភាពការណ៍ រហូតដល់ជាប់គុកអស់ទើបដឹងខ្លួន។ សិទ្ធិមនុស្សអីតែពួកឯងមួយក្តាប់តូចនោះ ប្រជាជនកម្ពុជាជាង១៧លាននាក់មិនស្គាល់សិទ្ធិមនុស្សទេឬ?  ចៅហ្វាយជាចក្រព័ត្តិឯកូនជឹងឬពួកអាយ៉ងក៏មានគំនិតចក្រព័ត្តិជាងចៅហ្វាយទៅទៀត នេះមិនខុសអីថាឆ្នាំងណាគ្របនឹងទេ។ 

លោក សុខ ឥសាន បានសង្កត់យ៉ាងធ្ងន់ថា  ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុកគ្មានតួនាទីនិងសិទ្ធិអីនិយាយពីគម្រោងព្រែកជីកហ្វូណនតេជោទេ អាមនុស្សនេះ ចាំតែថ្ងៃចូលគុកប៉ុណ្ណោះ។ ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកចម្រើននិងកាន់តែរឹងមាំសម្រាប់ប្រជាជនកម្ពុជា តែសម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងប្រជាធិបតេយ្យចង្អៀតសម្រាប់ពួកគេ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print