ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ សម្រេចចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦០០០ឡូតិ៍​មិនយកប្រាក់ ដាក់ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ហេីយ​!

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ទីបំផុត​! ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ៦០០០ឡូតិ៍រយៈពេល៧ថៃ្ង​ មិនយកប្រាក់​តែយកថ្លៃសេវា​រដ្ឋបាល​៤៥០ដុល្លារ​​ក្នុងមួយឡូតិ៍ត្រូវបាន​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ ចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ហេីយ​ ..។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​២៧​ ខែមេសា​ ឆ្នាំ​២០២៤។

សូមជម្រាបថា​ សមត្ថកិច្ច​នគ​របាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ កាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ​ បានបញ្ជូនជនសង្ស័​យ​ពីនាក់​ទៅ​ អយ្យការ​អមសាលា​ដំបូង​ខេត្ដ​កំពង់ស្ពឺ​ ៖
-ឈ្មោះ​ ជួន​ គន្ធា​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ មិនពិត​ប្រាកដ​ អះអាង​ថា​ មានងារឯកឧត្ដម​
មានទីលំនៅ​ភូមិ​ត្រពាំង​ឬស្សី​ ឃុំសំបូរ​ ស្រុកសំរោ​ង​ទង​ ខេត្ដកំពង់ស្ពឺ​ ជាមេក្លោងចែកដី​ ។
-ឈ្មោះ​ មិន​ ផាន់នី​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ មុខរបរ​ ជាងជួសជុល​រថយន្ត​ និងជាអ្នកសម្របសម្រួលឯក​សារ​លេីកិច្ចការ​ចែកដី​ ៦,០០០​ ឡូតិ៍​ ។

យោងតាម​ការប្រកាស​ និងផ្សព្វផ្សាយតាមប្រព័ន្ធប​ណ្ដាញសង្គម​ បានទទួល​ធ្វេី​ការសម្ភាស​ន៍​ផ្ទាល់​ជាមួយ​ ឈ្មោះ​ ជួន​ គន្ធា​ ភេទប្រុស​ ដែល​អះអាង​ថា​ អតីតមានងារ​ឯកឧត្ដម​ ដោយបញ្ជាក់​ច្បាស់ៗថា​ ឯកឧត្ដម​នឹងរៀបចំ​ ចែកផ្ដ​ល់ដីចំនួន​ ៦,០០០​ ឡូតិ៍​ដោយមិនយកប្រាក់ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ កម្មករ​ កម្មការិនី​ អ្នកចា​ញ់បោ​ក​ក្រុម​ហ៊ុ​ន​អចលនទ្រព្យ​តាមគ​ម្រោង​បុរី​ ផ្ទះល្វែង​ ដី​ឡូ​តិ៍​ ក​ន្ល​ង​មក​។ តាមការបញ្ជាក់​ពីអ​្នកសារ​ព័ត៌មាន​បានឡាយ ថាដីដែលចែកគឺ​ស្ថិត​នៅទីតាំង​ចំណុច​ ភូមិ​រោងម៉ាសុីន​ ភូមិធ្មៀ​ ឃុំតាសា​ល​ ​ស្រុក​ឱរ៉ាល់​ ខេត្ដកពង់ស្ពឺ​ មានទំហំ​ ៤២០​ ហិ​កតា​ ។

-ដីចែកជូនប្រជាពលរដ្ឋ​៦​,០០០ឡូតិ៍ ស្ថិតនៅចំណុ​ច​ភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱ​រ៉ាល់ ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ ឯកឧត្ដម​ អះអាង​ថា​ជាដី​ខ្លួន​បា​នទិញពី​ប្រជាពលរដ្ឋ​ ក្នុងតម្លៃ​ធូរ​ និងមានឯកសារត្រឹម​ត្រូវស្របច្បាប់១០០%​ និងបានកាន់កាប់ជួសជុលផ្លូវចូ​លមកដល់ទីតាំងដីរួចរាល់ទៀតផង​ ជាក់ស្ដែង​ចំ​ណុច​ដីដែល​ បុរស​មានងារឯកឧត្ដមអះអាង​ថា​ចែកជូ​ន​ពលរដ្ឋ​ Free នោះ​ គឺជាដីរដ្ឋ​ ស្ថិតនៅ​ក្នុងតំបន់ដែ​នជម្រកសត្វព្រៃភ្នំឱរ៉ាល់​ ដែលគ្រ​ប់គ្រងដោយមន្រ្ដី​ឧ​ទ្យានុរក្ស​ របស់​ក្រសួង​បរិស្ថាន​ ដីមានព្រះរាជក្រឹត្យ។

ជនសង្ស័យ​ ជួន​ គន្ធា​ និងបក្ខពួក​ បា​នរៀបចំ​ផែនការ​ឆបោក​ប្រាក់​ ដោយបានធ្វេី​​គំនូស​ប្លង់​ដី​ ជាឡូតិ៍​ៗ​ បែ​ងចែក​ដេីម្បី​មានទំនុកចិត្ដ​ពីពលរដ្ឋ​ ចុងក្រោយ​ពលរដ្ឋ​ជ្រួល​ច្របល់​ម​កទ​ទួលដីខុសច្បាប់​ រួចបង្កេីតជាទំនា​ស់អោយពលរដ្ឋនាំគ្នាតវ៉ាទាមទារការពារដី​ ប្រឆាំងនឹងមន្រ្ដីរាជការសាធារ​ណៈ​ (​ ដោយខុសច្បាប់​ )​ ..,។

...

បច្ចុប្បន្ននេះ​ ជនជាប់ចោទទាំង​២នាក់នេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​បញ្ជូន​ទៅឃុំខ្លួន​នៅពន្ធនាគារខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print