ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តោះល្ងាចទៅមេីលសត្វស្លាបនៅបឹងពារាំងអត់? សត្វស្លាបជាច្រើនប្រភេទបានមកជ្រក និងមានទីជម្រកនៅ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង 🕊🦩🍀🌿
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា បឹងពារាំងគឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ការអភិរក្សនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រេីនដែលត្រូវការស្វែងរកចំណី តំបន់នេះជាទីជម្រកយ៉ាងសុខសាន្តសម្រាប់ទាំងពពួកមច្ឆា និងសត្វស្លាបទាំងឡាយទាំងពួង។ សូមចូលរួមអភិរក្សធនធានធម្មជាតិទាំងអស់គ្នាសម្រាប់កូនចៅយេីងជំនាន់ក្រោយ និងសម្រាប់វិស័យទេសចរណ៍យេីងផងដែរ។ មានទឹកមានត្រី មានត្រីមានសត្វ មានសត្វមានទេសចរ មានទេសចរមានសង្ឃឹម កុំភ្លេចណាបងប្អូនទាំងអស់គ្នា ទៅលេងនៅបឹងធម្មជាតិមួយនេះផងណា។
ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ទីតាំងចំងាយប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងសៀមរាប (តាមផ្លូវសង្កាត់ជ្រាវ)
។ ចំណែកមធ្យោបាយធ្វេីដំណេីរ៖ កង់ ម៉ូតូ ឡាន និងចំណុចទាក់ទាញ រួមមាន៖សត្វស្លាបទឹក ព្រៃលិចទឹក មច្ឆា និងថ្ងៃរៈនិងថ្ងៃរៀបលិច៕ដោយ៖តារា