ភ្នំពេញ ៖ ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឲ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ យើងក៏ជួបផងដែរ លើមនុស្សវ័យក្មេង ដោយសារកត្តាតំណរពូជ និងកត្តាផ្សេងៗ ដែលធ្វើឲ្យកំហាប់ឆ្អឹងថយចុះ ដូចជា៖
– កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន
– កត្តាហ្សេនេទិច
– ស្គម
– មិនសូវហាត់កីឡា
– បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច
– ការជក់បារី និងពិសាស្រា
១) ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ?
– វាបង្កឲ្យមានការឈឺចាប់
– វាងាយនឹងបាក់ឆ្អឹង
– វាបង្កពិការភាពយូរអង្វែង
២) រោគសញ្ញាសំខាន់ៗ៖
– បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល
– ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)
– បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច ឬបាក់កដៃក្រោយច្រត់ ឬទប់ខ្លួន
– ប៉ុន្តែពាក់កណ្ដាលនៃករណី អ្នកជំងឺពុំមានរោគសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ
៣) ការធ្វើរោគវិនិច្ឆ័យ៖
– ធើ្វរោគវិនិច្ឆ័យ ដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង
– ថតកាំរស្មីពិនិត្យឆ្អឹង
– ពិនិត្យឈាម (កំរិតជាតិកាល់ស្យូម កំរិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត…..)
– ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស
៤) តើយើងអាចការពារ និងព្យាបាលជំងឺនេះបានដែរឬទេ?
– ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងលេបថ្នាំ
– ការព្យាបាលទៅតាមមូលហេតុរបស់វា
៥) ការណែនាំសំរាប់អ្នកជំងឺឆ្អឹងពុក៖
– បរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន….)
– ទទួលនូវកម្តៅថ្ងៃបានគ្រប់គ្រាន់
– ឈប់ពិសាស្រា និងបារី
– ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលឲ្យកំហាប់ឆ្អឹងថយ
– ជៀសវាងការដួល បុក ប៉ះទង្គិច
– ជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)
បើលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព និងប្រកបដោយគុណភាព៕