ធ្លាប់ជាប់ពន្ធនាគារហើយចេញមកវិញលួចទៀតជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួចទូរស័ព្ទដៃ និងកូនជ្រូកសន្សំលុយ របស់ព្រជាពលរដ្ឋ ស្ថិតក្នុងភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ លាប ប៊ុនឡុង ហៅចយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល១ឆ្នាំករណីលួច ។ ចំណែកជនជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ម៉ៅ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ៖គ្រូបង្រៀន ,ទី២-ឈ្មោះ រស់ សេរីសុទ្ធា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ៖ មេផ្ទះ ។ សម្ភារៈបាត់បង់៖១-ទូរសព្ទ័០១គ្រឿងម៉ាកoppo ,២កុំព្យូទ័រLebtopមួយគ្រឿង ៣-ប្រាក់ចំនួន៦០ម៉ឺនរៀល ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទីទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ជនសង្ស័យបានធ្វើស្ម្ភាពលួចទូរស័ព្ទដៃ និងលុយ សម្ភារះផ្សេងទៀតរបស់ឈ្មោះ ម៉ៅភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ។រហូតមកដល់ថ្ងៃទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចកូនជ្រូកសន្សំលុយរបស់ឈ្មោះ រស់ សេរីសុទ្ធា ភេទស្រី អាយុ២៩ឆ្នាំ
។លុះក្រោយមកក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានយកមកសាកសួរនិងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតមុខពីរលួចឆ្កឹះទ្វាផ្ទះជនរងគ្រោះទាំងពីរនាក់ខាងលើ លួចទ្រព្យសម្បត្តិប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print