នៅថ្ងៃទី៦-៨ ខែឧសភា ប្រធាន IAEA នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអុីរ៉ង់

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Mehr របស់អុីរ៉ង់ដែលបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអុីរ៉ង់ ដើម្បីចូលរួមក្នុងសន្និសីទនុយក្លេអ៊ែរនៅថ្ងៃទី ៦-៨ ខែឧសភា និងជួបជាមួយមន្ត្រីអុីរ៉ង់។

ទីភ្នាក់ងារនេះបាននិយាយថា «លោក Grossi នឹងជួបជាមួយមន្ត្រីអុីរ៉ង់នៅទីក្រុង Tehran មុនពេលចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលធ្វើឡើងនៅទីក្រុង Isfahan»។
ប្រធានទីភ្នាក់ងារថាមពលអាតូ
មិកអន្តរជាតិ បាននិយាយកាលពីខែកុម្ភៈថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ដើម្បីដោះស្រាយការប្រេះឆានៅក្នុងទំនាក់ទំនងរវាងទីភ្នាក់ងារ នឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។
នៅក្នុងខែដដែលនេះ លោក Grossi ក៏បាននិយាយដែរថា ទោះបីជាល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អុីរ៉ង់ បានថយចុះបន្តិចចាប់តាំងពីចុងឆ្នាំមុនក៏ដោយ ក៏ប្រទេសនេះនៅតែបង្កើនក្នុងអត្រាខ្ពស់ប្រហែល ៧ គីឡូក្រាមក្នុងមួយខែដែលឈានដល់ភាពបរិសុទ្ធ៦០ភាគរយ។ ក្នុងកម្រិត ៦០ ភាគរយនេះ គឺជិតទៅនឹងអ្វីដែលត្រូវការសម្រាប់អាវុធ មិនមែនសម្រាប់ថាមពលនុយក្លេអ៊ែរធម្មតានោះទេ។ អុីរ៉ង់តែងតែបដិសេធមិនចង់បានអាវុធនុយក្លេអ៊ែរ ប៉ុន្តែកម្រិតនៃការបង្កើននេះធ្វើឱ្យមានការព្រួយបារម្ភ។
នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលផុតកំណត់ជាមួយមហាអំណាចពិភពលោក អុីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបានត្រឹមតែ ៣.៦៧ ភាគរយប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីអតីតប្រធានាធិបតី លោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញ អុីរ៉ង់បានរំលងការរឹតបន្តឹងទាំងនេះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print