វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ ៖​ ថ្ងៃទី១​ ខែឧសភានេះ​ កំដៅកើនឡើងខ្លាំងរហូតដល់៤៦អង្សាសេមិនធ្លាប់មានកន្លងមក​ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព

ចែករំលែក៖

ភ្នំពេញ​ ៖​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ នៃក្រសួងសុខាភិបាលកម្ពុជា​ បានបង្ហាញការព្រួយបារម្ភបន្ទាប់ពីកំដៅបានឡើងកំដៅខ្លាំងនៅថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ដោយកើនឡើងរហូតដល់៤៦អង្សាសេដែលមិនធ្លាប់មាននៅកម្ពុជា។​

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន​ បានបញ្ចេញសារក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា៖”នៅកម្ពុជាពេលនេះ  គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។   សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព  ដែលអាចនឹងមានការដួលសន្លប់  ឫលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។   ការប្រែប្រួលអាកាសធាតុ  នាពេលនេះ  គឺជាការពិត ហើយ។  ថ្ងៃនេះកំដៅកើនឡើងអាចដល់  ៤៦  អង្សារសេទៅហើយ”។

       ជាមួយការគ្នានោះដែរ​ លោកជំទាវរដ្ឋលេខាធិការក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហើយ  ដែលលោកអ្នកអាចស្វែងរកមើលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។  

      លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងថា” អ្វីដែលសំខាន់នៅពេលនេះ  គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេក  ដែលនាំឱ្យរលាកស្បែក   បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន  សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់  ដង្ហក់ ឫដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម។  ត្រូវរកទីតាំងម្លប់ជ្រក  បើនៅក្រៅផ្ទះ  ឫអគារ  រកកន្សែង  ឫក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន  ឧស្សាហ័បាញ់ទឹកនៅជុំវិញខ្លួន   ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី  ២-៣លីត្រក្នុងមួយថ្ងៃ  សូមកុំពិសារភេសជ្ជផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ  និងប្រេីសម្លៀកបំពាក់ស្រាលស្តើង  ដៃវែង  ពាក់មួកការពារកំដៅថ្ងៃ  អាចប្រើឡូស្យុងការពារកំដៅថ្ងៃ  ឫប្រើឆ័ត្របាំងកំដៅថ្ងៃ។  បើនៅក្នុងផ្ទះ  ឫអគារ  អាចប្រើកង្ហា  ឫម៉ាស៊ីនត្រជាក់  កាត់បន្ថយកំដៅ។ចៀសវាងការបរិភោគផ្អែមពេក  ប្រៃពេក  ឫខ្លាញ់ពេកជាដើម៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print