រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់គោលការណ៍ ១០ចំណុច នៃយន្តការផ្សព្វផ្សាយ ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់គោលការណ៍ ១០ចំណុច នៃយន្តការផ្សព្វផ្សាយ ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន

១. ត្រូវបង្កើតបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការបស់អង្គភាពនីមួយៗ (ករណីមិនទាន់ មាន) ជាពិសេស Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត តាមលទ្ធភាពដែលអង្គភាពអាជគ្រប់គ្រងបាន។

២. ត្រូវធានាគាល់ការចែករំលែក ផ្សព្វផ្សាយ និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋ លើបណ្តាញសង្គមផ្លូវការត្រូវបានអនុវត្តជាប្រចាំ ប្រកបដោយស្មារតីបុរសកម្ម និង ការទទួលខុសត្រូវខ្ពស់។

៣. រៀបចំកាលវិភាគសម្រាប់ធ្វើការផ្សព្វផ្សាយប្រចាំសប្តាហ៍ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបុណ្យជាតិ-អន្តរជាតិ សារថ្វាយព្រះពរ សារជូនពរ ប្រចាំ ឆ្នាំ២០២៤។

៤. រៀបចំរបាយការណ៍ការងារប្រចាំខែ ឧបសម្ព័ន្ធទី៥) ត្រឹមថ្ងៃទី២៦ នៃខែនីមួយៗ និងរបាយការណ៍ការងារប្រចាំឆ្នាំ ឧបសម្ព័ន្ធទី៦) ត្រឹមថ្ងៃទី១៥ ខែធ្នូ ខែឆ្នាំនីមួយៗ ជូន រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋាន ប.ទ.ស។

៥. ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃអង្គភាពក្រោមឱវាទក្រសួង ត្រូវ ធ្វើការតាមដាន និងចែករំលែក (Share) ព័ត៌មានដែលបានចុះផ្សាយលើប្រព័ន្ធ ផ្សព្វផ្សាយផ្លូវការរបស់ក្រសួង និងអង្គភាពរបស់ខ្លួន ឱ្យបានទូលំទូលាយ។

៦. សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីមាន មូលដ្ឋានធ្វើការសំយោគខ្លឹមសារយកទៅផ្សព្វផ្សាយ និងឆ្លើយតបជាសាធារណៈ ដោយ ចម្លងដូនជាប្រចាំនូវរាល់របាយការណ៍វឌ្ឍនភាពការងារផ្តល់សេវាសាធារណៈ និងវឌ្ឍនភាពការងារគម្រោង ព្រមទាំងឯកសារបទដ្ឋានគតិយុត្ត និងបញ្ជូនតាម គ្រប់រូបភាពនូវរាល់ព័ត៌មានទាន់ហេតុការណ៍ និងព្រឹត្តិការណ៍សំខាន់ៗ ដូចជា ព្រោះមហន្តរាយ ការខូចខាតផ្លូវថ្នល់ ស្ពាន ការផ្អាកចរាចរណ៍ជាដើម ផ្តល់ព័ត៌មាន និងរបាយការណ៍តាមការចាំបាច់។

៧. ត្រូវឆ្លើយរាបបំភ្លឺភ្លាមៗ និងប្រតិកម្មរហ័សចំពោះសំណួរ មតិយោបល់ ឬព័ត៌មាន មិនពិតនានា ដោយសហការជាមួយអ្នកនាំពាក្យក្រសួង អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ តាមការចាំបាច់។

៨. គ្រប់អង្គភាពក្រោមឱវាទ ក្រុមការងារប្រតិកម្មរហ័ស និងអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ត្រូវសហការដ្ឋានយកចិត្តទុកដាក់ឆ្លើយតបເນິນຄ້າໝາຍແຜ່ របស់ប្រជាពលរដ្ឋ ឬសកម្មភាពពាក់ព័ន្ធ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។

៩. លើកសំណើបណ្តុះបណ្តាល ទៅកកាន់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ តាមការចាំបាច់ សារពោះពង្រឹងគុណភាពព័ត៌មានប្រកបដោយភាពពិត ត្រឹមត្រូវ និងលឿនហ័ស ដើម្បីឡើរការទាក់ទាញដែលអាជស្រូបយករូបជាប្រិយភាព និងទំនុកចិត្តរបស់សាធារណជន។

១០. អង្គភាពេប្តូរមេឱរាមក្រសួងទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងវគ្គបណ្តុះបណ្តាលនេះ និងត្រូវអនុវត្តតាមយន្តការដូចមាននៅក្នុងសេចក្តីណែនាំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print