សារមន្ទីរជាតិនៅរាជធានីភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជាដែលជាទីតាំងប្រមូលផ្តុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់

ចែករំលែក៖

ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំ សារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងបើកបម្រើជូនភ្ញៀវចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ ខែមេសា ឆ្នំា១៩៨០ អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជាប្រធា ន ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោក អ៊ុកជា លោក អ៊ុកស៊ុនហេង។ តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាងលោក ពេជ កែវ និង លោក ឃុនសាម៉េន (អភិរក្សបច្ចុប្បន្ន) ក្រោម អធិបតីភាព ឯកឧត្តម រដ្ឋមន្រី្ត ក្រសួងវប្បធម៌‌ និង វិចិត្រសិល្បៈ នុតណារាំងនៅសារមនី្ទរជាតិ។

កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា “សារមនី្ទរ ភំ្នពេញ” ។ នៅពេល ដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើ ការសាងសង់ រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា “សារមនី្ទរក្រុងកម្ពុជាធិបតី”។

ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា: “សារមនី្ទរអាល់ប៊ែរសារូត៍”។ ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា “សារមនី្ទរ ជាតិនៃកម្ពុជា” ។ លុះ មក ដល់ ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : “សារមនី្ទរវត្ថុបុរាណ”។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា “សារមនី្ទរជាតិនៃកម្ពុជា” រហូត ដល់ សព្វ ថៃ្ងនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print