លោក ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ជាព្រឹត្តិការណ៍សប្បុរសធម៌ប្រវត្តិសាស្ត្រមួយដ៏រំភើប និងគួរជាទីមោទនៈរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ៖ ប្រជាជនកម្ពុជាបានបន្តបង្ហាញស្មារតីសាមគ្គីភាព ភាតរភាព ដែលជាភាសាបេះដូងសម្រាប់កម្ពុជាតាមរយៈការស្ម័គ្រចិត្តចូលរួមប្រកួត និងចូលរួមគាំទ្រការប្រកួតកីឡាយ៉ាងច្រើនកុះករ ព្រមទាំងការចូលរួមបរិច្ចាគដើម្បីកុមារកម្ពុជា ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និងគ្រួសារយុទ្ធជនពលី២០គ្រួសារ។ 

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ៖ ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំពិតជាមានមោទនភាពចំពោះថ្នាក់ដឹកនាំ ដែលជាឥស្សរជនគំរូក្នុងបេះដូងខ្ញុំ លើសពីឳពុក នោះគឺសម្តេចតេជោ។ សម្តេចមិនត្រឹមតែបានលះបង់កម្លាំងកាយចិត្ត ញើសឈាម ប្រាជ្ញា ស្មារតី និងយកជីវិតជាដើមទុនស្ទើរពេញមួយជីវិតសម្រាប់ប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ តែលោកតែងតែមានទឹកចិត្តភក្តីភាព ស្មោះសរ បរិសុទ្ធ ពោរពេញដោយធម៌ និងក្តីសប្បុរសសម្រាប់ប្រទេសជាតិ និងប្រជាជនយើង។ ទន្ទឹមនេះ ខ្ញុំក៏ពិតជាមានក្តីរំភើបចំពោះទឹកចិត្តរបស់ប្រជាជនកម្ពុជា ដែលបានចូលរួមសហការ វេញត្របាញ់គ្នាជាធ្លុងមួយ ក្នុងស្មារតី ខ្មែរតែមួយ អនាគតតែមួយ មិនថាយើងស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print