សត្វរនាលពណ៌មួយក្បាល​ ត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ សត្វរនាលពណ៌មួយក្បាលបានរួចផុតពីសេចក្ដីស្លាប់ និងត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វ ព្រៃភ្នំតាម៉ៅក្រោមការជួយសម្របសម្រួលដោយក្រុមការងារផ្នែកសុខភាពសត្វព្រៃរបស់អង្គការWCS​ និងមានការសហការជាមួយមន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)​ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៤នេះថា៖ ក្រោយពីទទួលបានព័ត៌មានពីកសិករស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមិនឆ្ងាយប៉ុន្មានពីតំបន់ការពារទេសភាពអន្លង់ព្រីង មន្ត្រីឧទ្យានុរក្សនិងបុគ្គលិកទីវាលអង្គការ ជីវិតធម្មជាតិនៅកម្ពុជា បានចុះទៅជួយសង្គ្រោះកូនរនាលពណ៌មួយក្បាល ដែលមានស្ថានភាពបាក់ស្លាបមួយ ចំហៀងយ៉ាងធ្ងន់ធ្ងរ (ពុំដឹងមូលហេតុ) ដើម្បីយកមករក្សាទុកនៅទីស្នាក់ការឧទ្យានុរក្សនិង បញ្ជូនបន្តមកកាន់ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការព្យាបាល។ គួរអោយសោកស្ដាយស្លាបដែលបានបាក់មានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យពុំអាចសង្គ្រោះស្លាបឱ្យ ដូចដើម បានឡើយ និងបានសម្រេចចិត្តកាត់ស្លាបដែលបាក់ចេញ ដើម្បីការពារការឆ្លងរោគនិងសង្គ្រោះ ជីវិតសត្វ ស្លាបនេះ។
បច្ចុប្បន្ននេះ​ សត្វរនាលពណ៌កំពុងត្រូវបានយកចិត្តទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យជំនាញ៕ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print