ការលក់របស់ Apple បានធ្លាក់ចុះស្ទើរតែគ្រប់ទីផ្សារទូទាំងពិភពលោក

ចែករំលែក៖

បើយោងតាមលទ្ធផលនាពេលថ្មីៗរបស់ក្រុមហ៊ុន Apple ការលក់ទូរស័ព្ទដៃរបស់ខ្លួនមានការធ្លាក់ចុះស្ទើតែគ្រប់កន្លែងនៅជុំវិញពិភលោក។

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះបានបញ្ជាក់ថាការលក់ធ្លាក់ចុះច្រើនជាង១០ភាគរយនៅតាមបណ្តាលទីផ្សារស្ទើគ្រប់កន្លែងនៅលើសកលលោក លើកលែងតែទីផ្សារអឺរ៉ុប បើគិតក្នុងកំឡុងពេល៣ខែដើមឆ្នាំ២០២៤។ ចំណែកប្រាក់ចំណេញរបស់ពួកគេបានធ្លាក់ចុះ៤ភាគរយ ដែលនេះគឺជាតួរលេខច្រើនជាងគេបង្អស់ក្នុងរយះពេលជាងមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលមិនអាក្រក់ដូចការរំពឹងទុកនោះទេ ហើយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងនៅក្រោយចប់ម៉ោងការជួញដូរ នៅទីក្រុងញូវយ៉ក។

ចំណែកឯការលក់នៅក្នុងទីផ្សារប្រទេសចិនដែលជាទីផ្សារសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ក៏បានធ្លាក់ចុះ % តែក្រុមហ៊ុនApple និយាយថា ខ្លួនរំពឹងថាការលក់នឹងត្រឡប់ទៅរកកំណើនវិញនៅក្នុងប៉ុន្មានខែខាងមុខ ដោយមានកការចេញលក់ផលិតផលសេរីថ្មីនាពេលខាងមុខ និងការវិនិយោគលើបញ្ញាសិប្បនិម្មិត (AI)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print