ខេត្តក្រចេះ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងកងរាជ អាវុធហត្ថខេត្តក្រចេះ បញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះពាក់ព័ន្ធនឹងករណីជួញ ដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។
ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់តុលាការហើយនៅព្រឹកមិញនេះ ក្រោយពីបានសាកសួរ ត្រួតពិនិត្យ និងធ្វើតេស្តនៃសារធាតុញៀន រកឃើញពាក់ព័ន្ឋករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ជនសង្ស័យទាំងបួននាក់មាន៖
* ១. ឈ្មោះ រី ខ្មៅ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិស្នួលវត្ត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
* ២. ឈ្មោះ ខាន់ នេត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
* ៣. ឈ្មោះ ពេជ្រ សារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងស្រែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
* ៤. ឈ្មោះ តាន់ សុខា ហៅ ម៉ាប់ ភេទប្រុស ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងក្រចេះ ចាប់ឃាត់ខ្លួនបាននៅ ចំណុចត្រពាំងស្រែ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ទោ នាង គង់ហ៊ាន ប្រធាន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដោយបានការអនុញ្ញាតិ ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេ បញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមាន ការ សម្របសម្រួលនីតិវីធី ដោយលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត ។
នៅក្នុងប្រតិបត្តិការចាប់ឃាត់ខ្លួនជន សង្ស័យទាំង៤នាក់ សមត្ថកិច្ចក៏បានធ្វើការរឹបអូសបានវត្ថុតាង មួយចំនួន រួមមាន
* ១. ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤ កញ្ចប់ទម្ងន់៤៤,៦២ក្រាម
* ២. ទូរស័ព្ទ ៤គ្រឿង (ម៉ាកអូប៉ូ២គ្រឿង-ម៉ាកតិចណូ១គ្រឿង-ម៉ាកណូគាចុចពិល១គ្រឿង)
* ៣. ម៉ូតូ ២គ្រឿង(ម៉ាកC១២៥ សេរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១HO-៦៨១៤ និងម៉ាកវីនន័រពណ៌ក្រហម លាយខ្មៅ គ្មានសា្លកលេខ)
* ៤. ប្រាក់រៀល ២៥.០០០រៀល
* ៥. កាបូបស្ពាយ ១
* ៦. ដែកកេះ ៤
* ៧. ជំពាមកៅស៊ូ ១៕