ស្រ្តីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូរងរបួស

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ដើរឆ្លងផ្លូវទៅរង់ចាំជិះរថយន្តក្រុង ត្រូវបានម៉ូតូបើកលឿនជ្រុលបុក បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់បាក់ជើងឆ្វេង ចំណែកបុរសអ្នកបើកម៉ូតូរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាអ្នកថ្មើរជើង ឈ្មោះ អោម កូលាប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិក្រសាំងតាម៉ង់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកភាគីអ្នកបើកម៉ូតូ មានឈ្មោះ ឃឹម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-9147 ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរ ឆ្លងផ្លូវ ដើម្បីរង់ចាំជិះ
រថយន្តក្រុងទៅធ្វើការ ស្រាប់តែភាគីខាងម៉ូតូជិះពីត្បូងទៅជើងជ្រុលបុកបណ្តាលឱ្យស្ត្រីរងគ្រោះបាក់ជើងឆ្វេង ចំណែកអ្នកបើកម៉ូតូរងរបួសដៃស្រាល ។

...

បន្ទាប់ពីកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌបណ្តោះអាសន្ន រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print