មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់ពលឯក ជូនពលទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

ថ្លែងក្នុងពិធីនាឱកាសនោះលោកមេបញ្ជាការ បានអបអរសាទរចំពោះពលទាហាន ដែលទទួលបានឋានន្តរសក្តិថ្មី ហើយអ្វីៗ ដែលទទួលបាននេះ គឺបានមកពីការខិតខំប្រឹងប្រែងយកអស់ប្រាជ្ញាស្មារតីចូលរួមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់លំដាប់ថ្នាក់ ការពារបាននូវបូរណភាពដែនដីក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងចូលរួមរាល់កិច្ចការដែលអង្គភាពប្រគល់ជូន បានទទួលលទ្ធផលល្អប្រសើរ ។

ជាទីបញ្ចប់លោកមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ក៏ដូចជាមេបញ្ជាការគ្រប់កងឯកភាព នាយការិយាល័យ ផ្នែក ទាំងអស់ត្រូវ ប្តេជ្ញាដាច់ខាតការពារសន្តិភាព ការពារបាវចនាជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារបានរាល់ភូមិសាស្រ្តទទួលខុសត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសរួមគ្នាគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print