ក្រុមអធិរាជស Real Madrid ដណ្តើមបានជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមិនគួរឱ្យជឿ ខណៈដែលគ្រាប់បាល់ចុងម៉ោងចំនួន២គ្រាប់បានផ្តួលក្រុម Bayern Munich ២ទល់១ និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Borussia Dortmund ។
Bayern សម្លឹងឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅពេលដែល Alphonso Davies រកបានគ្រាប់បាល់នាំមុខដោយបំប៉ោងសំណាញ់ទីផុតដៃ Andriy Lunin បន្ទាប់ពីប្រធានក្រុមអង់គ្លេស Harry Kane បានបញ្ជូនបាល់ដ៏អស្ចារ្យ។ ប៉ុន្តែ Joselu រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៨៨ នៅពេលដែលគាត់មានប្រតិកម្មលឿនបំផុត បន្ទាប់ពីអ្នកចាំទី Manuel Neuer របស់ Bayern មិនអាចជួយសង្គ្រោះបាន។
មានរឿងកាន់តែអាក្រក់កើតឡើងនៅពីរនាទីក្រោយមក នៅពេលដែល Joselu អតីតខ្សែប្រយុទ្ធ Stoke City បានរកគ្រាប់បាល់ទី២វាយបកចម្ងាយប្រាំមួយម៉ែត្របន្ទាប់ពីការបញ្ជូនបាល់ជ្រុងរបស់ Antonio Rudiger។ ដំបូងឡើយ គ្រាប់បាល់នេះត្រូវបានកាត់ចេញជា offside សម្រាប់តែការសម្រេចចិត្តជាជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) ដើម្បីបង្ហាញថា Joselu មិនមានoffsided ទេដែលបង្កឱ្យមានការអបអរដ៏គួរឱ្យភ្ញាក់ផ្អើលនៅកីឡដ្ឋាន Bernabeu ខណៈដែល Real បានយកឈ្នះក្នុងលទ្ធផលសរុបទាំង២ជើង ៤–៣។
Real ដែលជាម្ចាស់ជើងឯកអឺរ៉ុប១៤សម័យនឹងត្រូវប៉ះ Dortmund នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា នៅកីឡដ្ឋាន Wembley របស់ប្រទេសអង់គ្លេស។
សម្រាប់ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham លទ្ធផលនៅតែបន្តរដូវកាលដំបូងដែលមិនគួរឱ្យជឿនៅ Bernabeu ហើយគាត់នឹងត្រូវជួបជាមួយអតីតក្រុម Dortmund នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុង។ Bellingham បានចាកចេញពីក្រុមអាឡឺម៉ង់ទៅ Real ក្នុងការផ្លាស់ប្តូរតម្លៃ៨៨.៥លានផោនក្នុងខែមិថុនា ឆ្នាំ២០២៣ ហើយមានឱកាសបញ្ចប់ពីរដង ដោយបានជួយ Real ឈ្នះLa Liga រួចហើយ។
ចំណែក Kane បានស៊ុតបញ្ចូលទីបាន៤៤គ្រាប់សម្រាប់ក្រុម Bayern ចាប់តាំងពីបានផ្ទេរក្នុងតម្លៃ៨៦លានផោនពី Tottenham កាលពីរដូវក្តៅមុន ប៉ុន្តែការបាត់បង់នេះបានបញ្ចប់ក្តីសង្ឃឹមរបស់គាត់ក្នុងការឈ្នះពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់គាត់។ ទាំងKane និង Dier បានលេងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០១៩ ខណៈដែល Tottenham បានចាញ់ Liverpool ២–០កាលណោះ ៕ (រូបភាព ៖ BBC Sport)