សេចក្តីប្រគេនដំណឹង ស្តីពី ការលើកកាលបរិច្ឆេទក្នុងការរៀបចំពិធីបដិបត្តិសមាធិ និងបង្សុកូល ថ្វាយព្រះរាជមហាកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ : គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្តទូទាំងរាជធានី ខេត្ត មេត្តាជ្រាបថា ផ្អែកតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចលើកកាលបរិច្ឆេទក្នុងការរៀបចំពិធីបដិបត្តិសមាធិ និងបង្សុកូលថ្វាយព្រះរាជមហាកុសល ចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លើកទៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ដោយប្រព្រឹត្តទៅនៅវេលាម៉ោង ៥ល្ងាចមុខវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានសមាសភាពព្រះសង្ឃចូលរួមចំនួន ៥០០០ អង្គ ដដែល។

ទទួលបានដំណឹងនេះ សូម ព្រះមេគណ មេត្តាបន្តចាត់ចែងនិមន្តព្រះសង្ឃក្នុងរាជធានី ខេត្ត នីមួយៗឱ្យចូលរួមក្នុងពិធីបដិបត្តិសមាធិ និងបង្សុកូលទៅតាមកាលបរិច្ឆេទដែលបានលើកខាងលើ និង ចំនួនព្រះសង្ឃដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធរួចហើយនោះ ដោយការទទួលខុសត្រូវខ្ពស់បំផុត។ អាស្រ័យហេតុនេះ សូម ព្រះមេគណ មេត្តាចាត់ចែងអនុវត្តតាមការគួរ។៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print