សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល បានកំណត់ទិសដៅធំបំផុតទៅលើ«ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេសរបស់ខ្លួន ដែលក្នុងនោះ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិសដៅនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ច មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ តាមរយៈការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ច ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ទៅលើគ្រប់វិស័យរួមមាន ទាំងវិស័យវប្បធម៌ សិល្បៈ និងអប់រំជាដើម ដែលទំនាក់ទំនងទាំងនេះ នឹងធ្វើឱ្យទំនាក់ទំនងប្រទេសនិងប្រទេសកាន់តែរឹងមាំមួយកម្រិតថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងចំនួន១២៨គម្រោង ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ហើយនឹងអាចបង្កើតការងារបានជាង១០ម៉ឺនកន្លែងផងដែរ។
ឆ្លើយតបចំពោះក្រុមប្រឆាំងមួយក្តាប់តូចដែលបានអង្គុយតែរិះគន់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧ក្នុងរដ្ឋសភា ដែលដឹកនាំដោយសម្តេចផ្ទាល់នេះគឺពុំបានធ្វើអ្វី និងតែងតែអួតអំពីអ្នកវិនិយោគខ្យល់មកកម្ពុជានោះ ត្រូវបានសម្តេចតបថា រាជរដ្ឋាភិបាលបានខិតខំដាក់ចេញនូវគោលដៅជាច្រើន ដើម្បី លើកកម្ពស់ និងទាក់ទាញក្រុមអ្នកវិនិយោគមកពង្រីក និងដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដោយជាក់ ស្តែងចាប់ពីខែមករា ដល់ខែឧសភានេះ គឺសម្តេចបានអនុម័តលើគម្រោងវិនិយោគរហូតដល់១២៨គម្រោង ដែលមានទឹកប្រាក់ចំនួន២៥០០លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋបានរហូតដល់១៣ម៉ឺនកន្លែង ឯណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print