រថយន្តមិនស្គាល់ម៉ាកបើកលឿន បុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់បុរស០២នាក់នៅមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសចំនួន០២នាក់បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ខណៈដែលជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពេញទំហឹង រណូករណែលនៅមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ប៉ុន្តែមិនឃើញមានវត្តមានមន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសីម្នាក់ណា ចេញអន្តរាគមន៍នោះឡើយ។

ហេតុការណ៍រថយន្តបើកលឿនបុកម៉ូតូបណ្តាលឱ្យមនុស្សស្លាប់០២នាក់នៅមុខបន្ទាយប៉េអឹមស្រុកគងពិសីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥២នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមុខមូលដ្ឋានកងរាជ អាវុធហត្ថស្រុកគងពិសី នៅលេីកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបេីកបរ ពីទិសខាងកេីតឡេីងផ្លូវលេខ៤១ ទៅខាងជេីងមកដល់ចំណុចខាងលេីបានបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេរីឆ្នាំ2013 ពណ៍ខ្មៅពាក់ស្លាកលេខ 1BX- 5626 បេីកបរដោយឈ្មោះ ពុំ សាវរី ភេទប្រុសអាយុ49 ឆ្នាំរស់នៅភូមិស្រង់ឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺអ្នករួមដំណេីរឈ្មោះ ក្រូច រដ្ឋា ភេទប្រសអាយុ38ឆ្នាំរស់នៅភូមិ ពង្រ ឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺធ្វេីដំណេីរពីខាងត្បូងទៅទិសជេីង ពេញទំហឹងបណ្តាលឱ្យរណូករណែលនៅមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី មិនមានចេញអន្តរាគមន៍ទាល់តែសោះ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន និងនគរបាលជំនាញបានចុះធ្វើការវាស់វែង នៅកន្លែងកើតហេតុ។

រីឯរថយន្តបង្កហេតុបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ទៅទិសខាងត្បូងបាត់ស្រមោល សមកិច្ចកំពង់ស្រាវជ្រាវបន្តដេីម្បីចាត់ការបន្ត។

ចំណែកសពបុរសរងគ្រោះទាំង០២នាក់ខាងលើ នគរបាលជំនាញបាន ប្រគល់ជូនទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។

នគរបាលស្រុកបានបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យខូចខាតសម្ភារៈដូចខាងក្រោម៖ ស្លាប់មនុស្សប្រុសចំនួន០២នាក់។

...

ចំណែកឯម៉ូតូជនរងគ្រោះត្រូវបានក្រុមគ្រួសារសុំយកទៅស្រុកដេីម្បីយកឱ្យយកូនជិះទៅរៀន ហើយចំពោះរថយន្តបង្កហេតុ នគរបាលជំនាញធ្វើការស្រាវកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print