ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្ទាល់ខ្លួនថា ៖ ខ្ញុំបាទសូមបញ្ជាក់ជូនលោកពុកអ្នកម៉ែ ពូមីង បងប្អូននិងមហាជន មេត្តាជូនជ្រាបថា ករណីដែលបណ្ដាញសង្គមបង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិតជាជន ឆបោកប្រាកដមែន !
1- ចំណែករូបថតនគរបាលស្រ្តីនោះមាន ឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុសទេមានឋានន្តរស័ក្ដិវរសេនិយ៌ឯក នៅអគ្គបាយកដ្ឋានអន្តោប្រវេសន៍ ។
2- ចំពោះអត្តលេខ86343 គឺជាមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរសក្ដិ វរសេនីយ៌ត្រី។
ខ្ញុំបាទសំណូមពរដល់ជនរងគ្រោះ ស្នើសុំយកឯកសារមកដាក់បណ្ដឹងនៅអធិការដ្ឋានឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្ទាន់។ សូមអរគុណ ទុកជាមុន។
សូមបញ្ជាក់ថា ៖ ព្រឹកមុិញ ! លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួន ណារិន្ទ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីស្ត្រីពាក់ស័ក្តិ៤កន្លះ និងឃាត់ខ្លួនស្រ្តី ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរស័ក្តិវរសេនីយ៍ទោដូចក្នុងរូបភាពនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះដែរ។ លោកស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះនិងឃាត់ខ្លួនស្រ្តីនោះយកមកសាកសួរតាមនីតិវិធី។ ជាមួយនោះ លោកស្នងការក៏បានអំពាវនាវដល់ជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឬនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ ៖ សិលា