៤ខេត្ត ៥សហគមន៍ ដំណើរបេសកកម្មពេញមួយសប្តាហ៍របស់ លោករដ្ឋមន្ត្រី លើចម្ងាយផ្លូវជិត ២០០០គីឡូម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ៤ខេត្ត ៥សហគមន៍ ដំណើរបេសកកម្មពេញមួយសប្តាហ៍របស់ លោករដ្ឋមន្ត្រី លើចម្ងាយផ្លូវជិត ២០០០គីឡូម៉ែត្រ បានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាព លើការដោះស្រាយបញ្ហាប្រឈមរបស់ពុកម៉ែបងប្អូនប្រជាកសិករដោយផ្ទាល់ តាមរយៈការលើកទឹកចិត្តឱ្យចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីការពារពួកគាត់ពីហានិភ័យនានា ដូចជាហានិភ័យទីផ្សារ ដើមទុន បច្ចេកទេស និងការប្រែប្រួលអាកាសធាតុជាដើម។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ៖ ខ្សែរថភ្លើងនៃសហគមន៍កសិកម្មទំនើប ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ កំពុងចាប់ផ្តើមចេញដំណើរដោយសន្សឹមៗហើយ។ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ តែការងារដែលដឹកនាំផ្ទាល់ដោយក្រសួងកសិកម្មមួយនេះ ធ្វើឡើងប្រកបដោយភាពប្រាកដនិយម សំដៅផ្តល់ដំណោះស្រាយជាក់លាក់ជូនដល់បងប្អូនប្រជាកសិកររបស់យើងនៅតាមមូលដ្ឋាន។ #សហគមន៍កសិកម្មទំនើប ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print