ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ ដល់នាយទាហានដែលត្រូវចូលនិវត្តន៍២៤រូប និងផ្ទេរ២៤រូបទៅក្រសួងសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បើតាមយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវចូលនិវត្តន៍ ២៤រូប។ ក្នុងនោះ មាន១០រូប ត្រូវបានដំឡើងពីថ្នាក់ឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ និង ១៤រូបទៀត ត្រូវបានដំឡើងពីវរសេនីយ៍ឯក ទៅជាឧត្តមសេនីយ៍ត្រី។

អ្នកទាំង ២៤រូប ក៏ត្រូវបានផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print