នាយប៉ុស្តិ៍រដ្ឋបាលឃុំនិទានរងរបួសធ្ងន់បន្ទាប់ពីបុរសជនជាតិថៃម្នាក់ជិះម៉ូតូបំបុក ក្នុងប្រតិបត្តិការត្រួតពិនិត្យឆែកឆេរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយប៉ុស្តិ៍រដ្ឋបាលឃុំនិទានបានរងរបួសធ្ងន់បន្ទាប់ពីបុរសជាជនជាតិថៃម្នាក់ព្យាយាមបើកបរម៉ូតូគេចវេះចេញពីកន្លែងត្រួតពិនិត្យនៅត្រង់ចំណុចភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២៤។

លោក វរសេនីយ៍ឯក ចន សុភិច អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា មុនកើតហេតុកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលនិទាន ចុះល្បាតលើផ្លូវលំដល់ត្រង់ចំណុចភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១នាក់ ឈ្មោះ ឈួន
យ៉តវិឈី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិថៃ ស្នាក់នៅក្នុងភូមិឃុំខាងលើ ហើយកម្លាំងបានធ្វើការត្រួតពិនិត្យ ស្ទាបឆែកឆេរព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀន១កញ្ចប់និងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CL-2029 លេខតួនិងលេខម៉ាសុីន: 9144182 ខណៈដែលជនសង្ស័យរូបនេះមិនបានឈប់ទេ បានជិះម៉ូតូបំបុកសមត្ថកិចយើងដែលកំពុងប្រតិបត្តិការចំ១នាក់គឺលោកវរសេនីយ៍ត្រី ភឿន ភន ឋានៈនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលនិទាន បណ្តាលឱ្យដួលនិងរងរបួសជាទម្ងន់ បន្ទាប់មកកម្លាំងយើងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។
លោកបានបន្តទៀតថា ករណីនេះផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print