គ្រោះធម្មជាតិខ្យល់កន្រ្ទាក់បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និងផ្ទះពលរដ្ឋ០៤ខ្នងរងការខូចខាត

ចែករំលែក៖

ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤នេះថាមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្រ្ទាក់និងផ្គររន្ទះ បានបណ្តាលអោយឃុំចំនួន០២ របស់ស្រុកបវេល រងផលប៉ះពាល់បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងផ្ទះពលរដ្ឋ០៤ខ្នងរងការខូចខាតកាលពីវេលាម៉ោង១៦នឹង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

បាយការណ៍ដដែលបានបញ្ជាក់ទៀតថា ឃុំចំនួន០២ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ផ្គរន្ទះ ក្នុងនោះមានឃុំល្វា បណ្តាលអោយរន្ទះបាញ់ស្លាប់មនុស្សម្នាក់ឈ្មោះ ផា ណារ៉ាំង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងឃុំក្តុលតាហែន បណ្តាលអោយខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន០៤ខ្នង ។

...

ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចខេត្តបាត់ដំបងសូមសំណោមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន៌ចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់ផ្គររន្ទះ ខណៈរដូវវស្សាចូលមកដល់៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print