លោក ឃួង ស្រេង ដឹកនាំមន្ដ្រីជួបជុំគាំទ្រ គម្រោងព្រែកជីកហ៊ូណនតេជោ ដែលផ្ដល់អត្ថប្រយោជន៍ ដ៏ធំ ចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរទាំងមូល

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានមកជួបជុំគ្នា ដើម្បីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” ដែលផ្តល់អត្ថប្រយោជន៍ធំធេងចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរទាំងមូល។
ការជួបជុំគ្នានេះដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលា រាជធានីភ្នំពេញ ដែលមានមន្ត្រីចូលរួមប្រមាណ៤០០នាក់។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ គម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យ សម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិនិងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ។”ព្រែកជីកហ្វូណនតេជោ”ជាទ្រសម្បត្តិមហាសាលសំរាប់កម្ពុជា ហើយព្រែកជីកនេះ ក៏មិនប៉ះពាល់ដល់ផល ប្រយោជន៍អ្នកដ៏ទៃដែរ។ មានព្រែកជីកហ្វូណនតេជោ ទំនិញរបស់យើង នឹងមានការប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងនាម មន្ត្រីរាជការយើងគាំទ្រយ៉ាងពេញ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីអោយក្លាយជាចលនាឯកភាពជាតិតែមួយ។
សូមបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជា ព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍន៍គម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។
គម្រោងព្រែកជីកហ្វូណន-តេជោ នេះតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មាន ប្រវែង១៨០ គីឡូម៉ែត្រ ។ ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជា ពិសេសវិស័យដឹកជញ្ជូន ហើយកាត់ បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជា ទៅ សមុទ្រ ការបង្កើត តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺជាគម្រោងបម្រើផលប្រយោជ ន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print