ខ្សែប្រយុទ្ធ Olivier Giroud បានប្រកាសកាលពីថ្ងៃចន្ទថា គាត់នឹងចាកចេញពីក្លិបអ៊ីតាលី AC Milan នៅចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្ន។
កីឡាករអន្តរជាតិបារាំងរូបនេះបានមកដល់ San Siro ក្នុងខែកក្កដា ឆ្នាំ២០២១ ពី Chelsea ហើយបានជួយក្រុមឈ្នះពានរង្វាន់Serie A ក្នុងរដូវកាលដំបូងរបស់គាត់សម្រាប់ក្លិប។
នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកនៅលើទំព័ររបស់ក្លិប AC Milan នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខ្សែប្រយុទ្ធGiroud បានបញ្ជាក់ពីការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញពីក្លិប ប៉ុន្តែមិនបានបញ្ជាក់ពីទិសដៅបន្ទាប់របស់គាត់ទេ។
កិច្ចសន្យារបស់កីឡាករវ័យ៣៧ឆ្នាំនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយរបាយការណ៍បានភ្ជាប់គាត់ទៅនឹងការផ្លាស់ប្តូរទៅកាន់លីកកំពូលអាមេរិក Major League Soccer ជាមួយក្លិប Los Angeles FC ៕ (រូបភាព ៖ BBC Sport)
...