ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានចូលរួមអាហារថ្ងៃត្រង់ពិភាក្សាការងារ ជាមួយ លោកស្រី Tiffany McDonald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានរបស់លោកស្រី។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិអាស៊ាន-អូស្រ្តាលី និងមធ្យោបាយនានា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី នៅក្នុងនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល៕
...