អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍របស់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។

ជាក់ស្ដែង​នៅក្នុងនោះកាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញនេះ​ មន្រ្តីជំនាញ​ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៣១៧នាក់ (ផ្តល់ឡើងវិញ ចំនួន២៤២នាក់ និងផ្តល់ថ្មីចំនួន៧៥នាក់), សៀវភៅស្នាក់នៅថ្មី​ ១៧គ្រូសារ, ទុតិយតាសៀវភៅស្នាក់នៅ​ ៣៨គ្រួសារ, សៀវភៅគ្រួសារថ្មី​ ២៣គ្រួសារ, ទុតិយតាសៀវភៅគ្រួសារ​ ១២គ្រួសារ។

ជាមួយគ្នានេះ​ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក៏បានបន្តចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ។

...

ដោយឡែក​កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ​ទាំង​១៤ខណ្ឌ ក៏បានចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print